ព័ត៌មានថ្មីបំផុត
ads banner
សម្តេចតេជោ ហ៊ុន សែន ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច នឹងឱ្យមេធាវីរបស់សម្តេចដកពាក្យបណ្តឹងចេញពីតុលាការ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច នឹងឱ្យមេធាវីរបស់សម្តេចដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឱ្យបានឆាប់។ សម្តេចតេជោ បានបញ្ជាក់ថា នឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងសូមលើកលែងទោសឱ្យពួកគេ។ តែមិនអត់ឱនឱ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តដើរតាមជនក្បត់ជាតិ នេះជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញហ្វេសប៊ុកនៅយប់ថ្ងៃ២៣ ខែមេសានេះថា “ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឱ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឱ្យបានឆាប់។ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងសូមលើកលែងទោសឱ្យពួកគេ តែយើងមិនអត់ឱនឱ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។ យើងនឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរ ប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀត ដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឱ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថា ខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ។” គួររម្លឹកឱ្យដឹងថា លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត បានសម្តែងការសោកស្តាយដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner