ព័ត៌មានថ្មីបំផុត
ads banner
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ធនធនាធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា មានភាពល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមអគតិមួយចំនួនបានចោទប្រកាន់នោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។ ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អនូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព។ អ្នកនាំពាក្យបានបន្តថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍទៅមុខ គួរឱ្យកត់សំគាល់ ទាំងនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក ជាពិសេសគឺការគ្រប់គ្រងធនធានធម្មជាតិ។ ជាការពិតកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ៤១% នៃផ្ទៃដីប្រទេស ដែលចំនួននេះស្មើនឹងជាង២ដង នៃផែនការជីវៈចម្រុះសកលដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ក្នុងការបង្កើតតំបន់ការពារធម្មជាតិឱ្យបាន១៧% ត្រឹមឆ្នាំ២០២០។ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាសហប្រជាជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner