ព័ត៌មានថ្មីបំផុត
ads banner
ក្រសួងការបរទេស៖ ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សជិត៨ពាន់នាក់ត្រូវបានជួយសង្គ្រោះ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ចំពោះការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្តល់ការគាំទ្រជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន ៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។ នេះបើយោងតាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថាន តំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។ ក្រសួងការបរទេសបានបន្តថា ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅជាតួអង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៩.២៨១នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ ពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ៕ដោយ៖ពលជ័យ
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner