ព័ត៌មានថ្មីបំផុត
ads banner
បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជា គឺពិតជាមានសារៈសំខាន់ណាសម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី (WANG Yi) ដែលជាប្រមុខការទូតជាន់ខ្ពស់របស់ប្រទេសចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ត្បិតដូចយើងដឹងហើយថា នៅពេលដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ គឺវារំលេចឲ្យឃើញអំពីភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បណ្ឌិតបានបន្តថា បើពិនិត្យមើលក្នុងកត្តាប្រវត្តិសាស្ត្រទំនាក់ទំនងការទូតកម្ពុជា-ចិន គឺមានអតីតកាលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាចិនជាច្រើនជំនាន់មកហើយ គឺតាងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ហើយបន្តមកដល់ថ្នាក់ដឹកនាំរបស់យើងជាបន្តបន្ទាប់ទៀត និងថ្នាក់ដឹកនាំប្រទេសចិនតាំងពីសម័យលោក ជូ អេងឡាយ រហូតមកទល់បច្ចុប្បន្ននេះឃើញថា ក្នុងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺមានភាពស្អិតរមួត។ កត្តាប្រវត្តិសាស្ត្រ និងកត្តានៃទំនាក់ទំនងបុគ្គល នៃថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរនេះ គឺបានជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធស្អិតរបួតទ្វេឡើងថែមទៀត។ បណ្ឌិត គិន ភា បានបន្តទៀតថា បើពិនិត្យទៅលើទិដ្ឋភាពនយោបាយ គឺមានន័យថាកម្ពុជាគឺជាប្រទេសដែលមានសារៈសំខាន់មួយដែលបានក្លាយទៅជាមិត្តដែកថែបជាមួយនឹងប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ហើយដែលជាប្រទេសមហាអំណាចដែលកំពុងរះឡើងថ្មីបនៅក្នុងពិភពលោក។ ដូច្នេះទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់។ កត់សម្គាល់ឃើញថា ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វេទិកាតំបន់ និងអន្តរជាតិ។ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner