លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន ប្រកាសជាផ្លូវការនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។លទ្ធផល បណ្តោះអាសន្ន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេង គាំទ្រ ៦.៣៩៨.៣១១ សំឡេង ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦.៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤.២៨៤ សំឡេង។ចំណែកគណបក្សផ្សេងទៀតមិនទទួល សំឡេងឆ្នោត គាំទ្រច្រើននោះទេ។

Advertisement

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិរៀប ចំការ បោះឆ្នោតបានប្រាប់AMS កាលល្ងាចថ្ងៃទី៣១ ខែកក្កដា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាបានសម្រេចទៅលើ លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយនឹង ប្រកាសនៅព្រឹកថ្ងៃទី១ ខែសីហា។

ឯកឧត្តមអគ្គលេខាធិការរងបានបន្តថា “ការប្រកាសលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យ គណបក្ស នយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់ មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬ ជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គ.ជ.ប នឹងប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃទី៥ខែសីហា ”។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្ស នយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង។ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយនិងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើ មាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នក ចូលរួមបោះឆ្នោត ៨៤,៥៨ភាគរយ ដែលលើសពីអត្រាអ្ន កចូលរួម នៃការ បោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ ។នេះជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរ ការ បោះឆ្នោត។

ដំណើរការបោះឆ្នោតត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមាន អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍ អាណិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោត ក៏ត្រូវ បានតាម ដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ។ ក្រោយបញ្ចប់ការបោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិទាំងអស់ បានបញ្ជាក់ អំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត៕ ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា