ចំនួនអ្នកស្លាប់ ដោយការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅប៉ាគីស្ថាន ឡើងដល់ជាង ៦០ នាក់

អ៊ីស្លាម៉ាបាដ៖ មន្ត្រី រដ្ឋាភិបាលប៉ាគីស្ថាន មួយ រូប បាន និយាយ កាល ពី ថ្ងៃ ពុធ ថា ចំនួន អ្នក ស្លាប់ ដោយ សារ ការ បំផ្ទុះ គ្រាប់ បែក ធ្វើ អត្តឃាត នៅ ក្នុង ប្រទេស ប៉ាគីស្ថានកាល ពី ថ្ងៃ អាទិត្យ បាន កើន ឡើង ដល់ ៦៣ នាក់ ខណៈ ១២៣ នាក់ ផ្សេង ទៀត កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ នៅ ឡើយ ។

បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ លោក Liaqat Khan ដែល ជា អគ្គនាយក មន្ទីរ ពេទ្យ ប្រចាំ តំបន់ កើត ហេតុ ក្នុង ខេត្ត Khyber Pakhtunkhwa ភាគ ភាគ ពាយ័ព្យ ប៉ាគីស្ថាន បាន បន្ត ថា ចំនួន អ្នក ស្លាប់ អាច នឹង បន្ត កើន លើស នេះ ដោយ សារ តែ ចំនួន អ្នក រង របួស ច្រើន ។

ការ រាយការណ៍ ក្រោយ ការ វាយ ប្រហារ បាន ឱ្យ ដឹង ថា អ្នក រង របួសដែល ត្រូវ បញ្ជូន ទៅ មន្ទីរ ពេទ្យ ជា ច្រើន ស្ថិត នៅ ក្នុង ស្ថានភាព ធ្ងន់ ធ្ងរ ។

គួរបញ្ជាក់ ថា ការ វាយ ប្រហារ កាល ពី ថ្ងៃ អាទិត្យ ក្នុង ជំនួប ប្រជុំ នយោបាយ របស់ អភិរក្ស និយម Jamiat Ulema Islam-Fazl (JUI-F) កំពុង បង្កើន ការ ព្រួយ បារម្ភ ផ្នែក សន្តិសុខ នៅ មុន ការ បោះ ឆ្នោត ជាតិ ដែល នឹង រៀប ចំ ឡើងនៅ ខែ វិច្ឆិកា នេះ ។

នាយក រដ្ឋ មន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាន ថ្កោល ទោស អំពើ ភេរវកម្ម នេះ ថា ជា ការ វាយ ប្រហារ លើ ដំណើរ ការ ប្រជាធិបតេយ្យ ស្រប ពេល ដែល ភាព តាន តឹង ផ្នែក នយោបាយ និង វិបត្តិ សេដ្ឋកិច្ច បាន អូស បន្លាយ ជា ច្រើនខែ ស្រាប់ ហើយ ។

ប្រទេស ប៉ាគីស្ថាន រង ការ វាយ ប្រហារ ភេរវកម្ម ជា ញឹក ញាប់ ពី ក្រុម សកម្ម ប្រយុទ្ធ អ៊ិស្លាម ចាប់ តាំង ពី ឆ្នាំ មុន នៅ ពេល បទ ឈប់ បាញ់ រវា ង ក្រុម ជ្រុល និយម តាលីបង់ ប៉ាគីស្ថាន Tehreek-e-Taliban Pakistan (TTP) និង រដ្ឋាភិបាល ក្រុង អ៊ីស្លាម៉ាបាដ បាន ខូច អសារ ឥត ការ ។ យ៉ាង ណា មិញ ក្រុម សកម្ម ប្រយុទ្ធ រដ្ឋ អ៊ិស្លាម បាន ប្រកាស អះ អាង ទទួល ខុស ត្រូវ ចំពោះ ការ វាយ ប្រហារ ដោយ ធ្វើ អត្តឃាត ចុង ក្រោយ នេះ ៕
ប្រែសម្រួល:ហួន ឌីណា

ads banner