រដ្ឋមន្រ្តីក្រសួងអប់រំ៖ ក្រសួងកំពុងរិះរកសេវាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ដេីម្បីលើកកម្ពស់ការសិក្សារបស់សិស្សគ្រប់កម្រិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងអប់រំ៖ ក្រសួងកំពុងរិះរកសេវាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ដេីម្បីលើកកម្ពស់ការសិក្សារបស់សិស្សគ្រប់កម្រិត

រដ្ឋមន្រ្តីក្រសួងអប់រំ៖ ក្រសួងកំពុងរិះរកសេវាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ដេីម្បីលើកកម្ពស់ការសិក្សារបស់សិស្សគ្រប់កម្រិត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងប្រព័ន្ធអប់រំប្រកបដោយស្តង់ដារ បច្ចុប្បន្នក្រសួងកំពុងធ្វើសម្រាប់សាលារៀន គ្រូបង្រៀន និងនាយកសាលារៀន ដោយក្នុងនោះនិងបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។

Advertisement

នាឱកាសអញ្ជើញបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តទៀតថា ការធានាបាននូវសេវាអប់រំដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេលមួយជីវិតសម្រាប់ទាំងអស់គ្នា យើងត្រូវតែខិតខំរិះរកវិធានការដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន តាមរយៈការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀនឱ្យបានគ្រប់ជ្រុងជ្រោយ។

ជាចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ ដែលជាទិសដៅកំណត់ដោយរាជរដ្ឋាភិបាល ក្នុងនោះវិស័យអប់រំបានយកចក្ខុវិស័យនេះ ជាកម្លាំងជំរុញការងារកំណែទម្រង់សម្រាប់វិស័យអប់រំ។ អ្វីដែលយើងត្រូវធ្វើរួមគ្នាគឺការធានាឱ្យបានលំហូរសិស្សពីភូមិសិក្សាមួយទៅភូមិសិក្សាមួយទាំងបរិមាណ និងគុណភាពស្របទៅតាមក្រុមគោលដៅអភិវឌ្ឈប្រកបដោយចីរភាព, ត្រូវបំពាក់ដល់សិស្សគ្រប់កម្រិតនូវបំណិនដែលពួកគេត្រូវការសម្រាប់សតវត្សទី២១ តាមរយៈការធានាឱ្យបានថាគ្រឹះស្ថានសិក្សាផ្តល់នូវសេវាអប់រំមួយដែលមានគុណភាពស្តង់ដាតំបន់ និងអន្តរជាតិ ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ

អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា