អនាគតអ៊ុយក្រែនស្ថិតក្នុងភាពស្រពិចស្រពិល ខណៈកញ្ចប់ជំនួយយោធា ៦ពាន់លានត្រូវសភាអាមេរិកមិនបានអនុម័ត (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រធានាធិបតីអាមេរិកលោក Biden បានជំរុញឱ្យគណបក្សសាធារណរដ្ឋអនុម័តជំនួយដល់អ៊ុយក្រែន ខណៈដែលស្ថានភាពប្រយុទ្ធនៅលើសមរភូមិ កំពុងស្ថិតក្នុងដំណាក់កាលសំខាន់។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីកញ្ចប់ជំនួយអ៊ុយក្រែន ៦ពាន់លានដុល្លា ស្នើរកការអនុម័តពីសភាតំណាងរាស្ត្រ ត្រូវបានគេទុកចោលមិនព្រមអនុម័តឡើយ។ លោក ចូ បៃដិន បានប្រាប់សមាជិកសភាអាមេរិកទាំងនោះថា ការគាំទ្ររបស់សហរដ្ឋអាមេរិកជុំវិញការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងមិនអាចខកខានបានទេ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍