គណបក្សនយោបាយចំនួន១៣ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សនយោបាយចំនួន១៣ បានធ្វើលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំគណបក្សនយោបាយទាំង១៣ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានប្រជាជនកម្ពុជាថា ៖គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹងសំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។

គណបក្សនយោបាយទាំង១៣ មានដូចជា៖ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ណគណបក្សខ្មែរអង្គរ គណបក្សសាធារណរដ្ឋ៕

ads banner