លោក Biden ប្រាប់ឲ្យអ៊ីរ៉ង់ប្រយ័ត្ន ហើយឲ្យអ៊ីស្រាអែលធ្វើប្រតិបត្តិការ តាមច្បាប់នៃសង្រ្គាម

វ៉ាស៊ីងតោន ឌីស៊ី៖ លោកប្រធានាធិបតីអាមេរិក Jo Biden បានប្រាប់ដល់ប្រទេសអ៊ីរ៉ង់ឱ្យមានការប្រុងប្រយ័ត្ន ហើយបានជំរុញប្រទេសអ៊ីស្រាអែល ឱ្យអនុវត្តដំណើរការ ដោយ «ច្បាប់នៃសង្គ្រាម»។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំតុមូល ជាមួយមេដឹកនាំសហគមន៍ជ្វីហ្វ នៅសេតវិមាន កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយព្រមានប្រទេសអ៊ីរ៉ង់ ឱ្យ «ប្រុងប្រយ័ត្ន» នៅពេលដែលភាពតានតឹង បានកើនឡើង នៅមជ្ឈិមបូព៌ា ជុំវិញសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ពោលគឺបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល។

លោកប្រធានាធិបតីអាមេរិករូបនេះនិយាយថា លោកថែមទាំងបានប្រាប់ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា «វាពិតជាសំខាន់ណាស់ ដែលអ៊ីស្រាអែល ជាមួយនឹងកំហឹង និងការខកចិត្តទាំងអស់ … ដែលតម្រូវឲ្យអ៊ីស្រាអែលគួរតែប្រតិបត្តិការឆ្លើយតប តាមច្បាប់នៃសង្រ្គាម»។

ការប្រាប់របស់ប្រធានាធិបតីអាមេរិកបែបនេះ បានធ្វើឡើង ក្រោយរយៈពេលប្រាំថ្ងៃ នៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលកងកម្លាំងអ៊ីស្រាអែលបាននិយាយថា មនុស្សជាង ១២០០ នាក់ត្រូវបានសម្លាប់ អំឡុងការវាយប្រហារនេះ។

រីឯ មន្ត្រីនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្សជាង ១០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល តបតទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner