អង្គការទស្សនៈពិភពលោកគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានលើការផ្លាស់ប្តូរឥរិយាបថ កុមារក្នុងការគ្រប់គ្រងសំរាម

ភ្នំពេញ៖ លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក (World Vision) បានបង្ហាញនូវការ គាំទ្រការងារអាទិភាព របស់ក្រសួង បរិស្ថាន ដែលបានផ្តួចផ្តើមគំនិតជាវិជ្ជមាន ផ្លាស់ប្តូរឥរិយាបថកុមារ និងយុវជន តាមរយៈការផ្តល់ឱកាសឱ្យពួកគេបានចូលរួម ក្នុងការកាត់ បន្ថយថង់ប្លាស្ទិកនៅកម្ពុជា ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែង ការគួរសមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ១១ តុលា ឆ្នាំ២០២៣នាទីស្តីការក្រសួង ។

ជាមួយនឹងការលើកឡើងនេះ លោកនាយកប្រតិបត្តិអង្គការទស្សនៈ ពិភពលោក ក៏បានបញ្ជាក់ថា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន និងអង្គការទស្សនៈពិភពលោកកន្លងមក បានសម្រេចនូវសមិទ្ធ ផល ជាច្រើនជូនទៅដល់ដៃប្រជាជនកម្ពុជា ។ ជាពិសេសគម្រោងសហគមន៍ តំបន់ការពារស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលបង្កើតឡើងតាំងពី ឆ្នាំ ២០០១ នឹងបានបន្តដល់បច្ចុប្បន្ន ក្រោមជំនួយពីប្រទេសអូស្ត្រាលី ។ គួរឱ្យកត់សម្គាល់នោះ គម្រោងបានកែប្រែស្ថានភាពជីវភាព របស់ ប្រជាពល រដ្ឋឱ្យមានភាពប្រសើរតាម រយៈសេវាកម្មទេសចរណ៍ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះ អង្គការ ទស្សនៈ ពិភពលោក ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ។ឯកឧត្តមបញ្ជាក់ផងដែរថា សំណល់មិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល ។ដូចនេះការរួមចំណែកកាត់បន្ថយ ជាភាពចាំបាច់ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាពិសេសសំណល់ទាំងនេះ បានបំពុល ទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ ។ ជាមួយគ្នានេះ ការយកចិត្តទុកដាក់លើការរៀបចំទុកដាក់ និងបែងចែកសំណល់ គឺជាការងារអាទិភាពត្រូវធ្វើរួមគ្នាជាមួយការអភិរក្សជីវចម្រុះ ដើម្បីឈានឈ្ពោះទៅទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner