គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ២៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ២៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៥នាក់ ស្រី ០១នាក់ របួសធ្ងន់ ០៩នាក់ស្រី ០៤នាក់  និងរបួសស្រាល ១៩នាក់ ស្រី ១៣នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក យប់ ០២លើក រួមមាន ៖ កត្តាល្បឿន ០១លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០៤លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner