រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារ ជាមួយ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) នៅទីស្តីការក្រសួងកសិកម្ម ។

បន្ទាប់បានទទួលស្តាប់បទបង្ហាញ និងសំណើរសិក្សាស្រាវជ្រាវលើការងារកសិកម្មរបស់ CPS ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍លើការស្នើប្រធានបទរបស់CPS ដើម្បីសុំឱ្យមានកិច្ចសហការពីក្រសួង ជាពិសេសលើការងារស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ច ។

ទាក់ទងនឹងការងារស្រាវជ្រាវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការសិក្សាដំបូង ពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃការធ្វើផលិតកម្មនៃសហគមន៍កសិកម្មតាមគម្រូថ្មី នៅកោះខ្សាច់ទន្លា និងនៅខេត្តមួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់វាស់វែងភាពជោគជ័យ មុននឹងពង្រីកបន្តនៅក្នុងវិសាលភាពធំ។ ក្រៅពីនេះ ជាយន្តការរួម CPS អាចសហការជាមួយនាយកដ្ឋានផែនការក្នុងការប្រមូលទិន្នន័យស្ថិតិពាក់ព័ន្ធ ការកំណត់នូវនិយមន័យ និងវិសាលភាព ព្រមទាំងសហការល្អជាមួយថ្នាក់ដឹកនាំតាមជំនាញ ដើម្បីធ្វើការងារទាំងនេះឱ្យបានល្អបំផុត។

សូមជម្រាបជូនថា CPS បានស្នើធ្វើការសិក្សាលើប្រធានបទចំនួន៥គឺ ៤Ps, ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ, លើកកម្ពស់បច្ចេកវិទ្យានិងការអនុវត្តទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ស្វែងយល់ពីប្រទេសជិតខាងអំពីថ្លៃនៃការកែច្នៃផលិតផល, និងការចូលរួមរបស់វិស័យកសិកម្មក្នុង GDP៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner