ការចូលរួមរបស់អង្គការដៃគូក្នុងការអនុវត្តការងារ អាទិភាពឈាន ឆ្ពោះទៅលើកកម្ពស់ជីភាព ប្រជាជន ក្នុងភាពស្អាត ភាពបៃតង និងចីរភាព គឺជាបំណងរបស់ក្រសួងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន ស្វាគមន៍ និងជំរុញដល់គ្រប់អង្គការដៃគូក្នុង និងក្រៅប្រទេសទាំងអស់ រួមចំណែកអនុវត្តការងារអាទិភាពរបស់ក្រសួង ដើម្បីឈានទៅ សម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះ ដោយ ចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដូចនេះក្នុងឱកាសលោក អ៊ុ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមាន ស្នាក់ការ នៅសហរដ្ឋអាមេរិក ជួបសម្តែងការគួរសមនិងពិភាក្សា ការងារកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ លោក អ៊ុ សូនី បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុង ខេត្តគោលដៅ ដែលរួមមាន ជួរភ្នំក្រវាញកណ្តាល ដែនជម្រក សត្វ ព្រៃឡង់ និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ខេត្តស្ទឹងត្រែង ។លោកនាយកប្រតិបត្តិ ក៏បានគូសបញ្ជាក់ពីគម្រោងនៃកិច្ចសហការបន្ត លើ ការស្តារ និងសំអាតបឹងទន្លេសាបឡើងវិញ រេដបូក(REDD+ )អព្យា ក្រឹតកាបូននៅឆ្នាំ២០៥០ ការរៀបចំគោលនយោបាយ ការបន្ស៊ាំខ្លួន នឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានសេដ្ឋកិច្ចវិជ្ជមាន នៅ កម្ពុជា ។

តបទៅកាន់ភ្ញៀវ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិកដែលបាន រួមចំណែក ក្នុងវិស័យបរិស្ថាន កន្លងមក ។ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអង្គការដៃគូ ដែលអនុវត្តគម្រោង ទាំងអស់ ចាំបាច់ត្រូវមានការទទួលខុសត្រូវ និងបកស្រាយ ពន្យល់ ជូនប្រជាពលរដ្ឋលើព័ត៌មានមួយចំនួនទាក់ទងនឹងព្រៃឈើ ខណៈដែល គម្រោងរបស់អង្គការ បាននឹងកំពុងអភិវឌ្ឍ នៅក្នុងតំបន់ គោលដៅ ទាំងនោះ ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner