ក្រឡាប់រថភ្លើង ស្លាប់មនុស្ស៤នាក់ របួសរាប់សិបនាក់ នៅឥណ្ឌា

ញូវដេលី៖ គ្រោះថ្នាក់ក្រឡាប់រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង នៅប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្ស យ៉ាងតិចចំនួន៤នាក់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ។

រូបភាពនៃប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីទូររថភ្លើងជាច្រើន នៃរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ដែលបានក្រឡាប់ នៅក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ត្រូវបានបង្ហាញ ជាមួយនឹងសកម្មភាពជម្លៀសជនរងគ្រោះ យ៉ាងមមាញឹក នៅកន្លែងកើតហេតុ។

បើយោងតាមសាក្សី និងក្រុមមន្ត្រី បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថភ្លើងដឹកអ្នកដំណើរនេះបានកើតឡើង កាលពីល្ងាចថ្ងៃពុធ សប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងរាប់សិបនាក់រងរបួស។

គួរបញ្ជាក់ថា ទូរថភ្លើងយ៉ាងហោចណាស់ ចំនួន៨ នៃរថភ្លើងល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន North East Express ដែលបានចាកចេញពីទីក្រុង Delhi ប៉ុនប៉ងឆ្ពោះដំណើរទៅកាន់ទីក្រុង Guwahati នៃរដ្ឋ Assam ក៏បានជួបហេតុការណ៍ក្រឡាប់ នៅក្នុងទីក្រុង Buxar របស់រដ្ឋ Bihar ដោយបុគ្គលិកសង្គ្រោះបន្ទាន់បានបន្តរុករកកន្លែងគ្រោះថ្នាក់ ក្រោយកើតហេតុ ភ្លាមៗ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner