សម្ព័ន្ធអារ៉ាប់ថ្កោលទោស ការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល លើហ្គាហ្សា

គែរ៖ សម្ព័ន្ធប្រទេសអារ៉ាប់បានរួមគ្នាថ្កោលទោស «ការដាក់ទណ្ឌកម្មរួម» របស់អ៊ីស្រាអែល ចំពោះតំបន់ហ្គាហ្សា ហើយទាមទារឲ្យមានច្រកចូលសម្រាប់ជំនួយភ្លាមៗ។

បណ្តារដ្ឋមន្ត្រីការបរទេសអារ៉ាប់បានថ្កោលទោសការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏តក់ស្លុតរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល ដោយទាមទារថា «ជំនួយ» ត្រូវតែអនុញ្ញាតឱ្យ «ភ្លាមៗ» ចូលទៅក្នុងតំបន់ ដែលត្រូវបានរារាំង ដោយអ៊ីស្រាអែលនោះ។

ថ្លែងក្នុងកិច្ចប្រជុំសម្ព័ន្ធប្រទេសអារ៉ាប់ នាទីក្រុងគៀវ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ សប្តាហ៍នេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit មានប្រសាសន៍ថា «ការដាក់ទណ្ឌកម្មរួម ដែលអាជ្ញាធរទាំងនេះ អនុវត្តប្រឆាំង នឹងអ្នកស្រុក Gaza ត្រូវបានច្រានចោល និងថ្កោលទោស នៅក្នុងច្បាប់អន្តរជាតិ» ។

ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានប្រកាស “ការឡោមព័ទ្ធទាំងស្រុង” នៃតំបន់ហ្គាហ្សា ដោយនិយាយថា លោកនឹងបញ្ឈប់លំហូរនៃការផ្គត់ផ្គង់សំខាន់ៗ ទៅកាន់តំបន់ប៉ាឡេស្ទីន ដូចជា ការកាត់ទឹក កាត់ភ្លើង កាត់ផ្តាច់អាហារ ដល់ប្រជាជនស៊ីវិល។

គួររម្លឹកថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើអ៊ីស្រាលអែល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់។ ជាការតបតវិញ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស និងបាញ់កាំភ្លើងធំ ស្លាប់មនុស្សជាង ១០០០នាក់ នៅតំបន់ហ្គាហ្សា ដែលជាគេដឹងថា ជាតំបន់របស់ពួកហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner