ក្រសួងអប់រំ ៖ ការប្រឡងបាក់ឌុបឆ្នាំនេះមានមណ្ឌលប្រឡងសរុប ២២៧ មណ្ឌល និងត្រូវជា ៥ ៦១៥បន្ទប់

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងពីមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបសម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣នេះ ដោយបានកំណត់ថ្នាក់ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ស្មើ ១ ៦៩២ បន្ទប់ និងថ្នាក់ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ស្មើ ៣ ៩២៣ បន្ទប់ សរុបមានចំនួន ២២៧ មណ្ឌល ត្រូវជា ៥ ៦១៥ បន្ទប់ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងដែរថា ចំពោះប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនាយក នាយិកាគ្រឹះស្ថានសិក្សាសាមី ដែលត្រូវ យកធ្វើជាមណ្ឌលប្រឡង មានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃការប្រឡង ឱ្យហើយស្រេចមុនបើកសម័យប្រឡង។

ដោយឡែកចំពោះប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំង ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡងឱ្យហើយស្រេចមុនបើកសម័យប្រឡង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner