សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សា របស់អ.ស.ប នាទីក្រុងហ្សឺណែវ

ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន ៣២ ប្រទេសបានចូលរួមកិច្ចសន្ទនា អន្តរសកម្មជាមួយ អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជាដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ៩ និងទី ១០ ខែតុលា ឆ្នាំ ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្ស នាទីក្រុងហ្សឺណែវ។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានឮយ៉ាងកងរំពងនូវការសម្ដែងការ កោត សរសើរ និងទទួលស្គាល់ជាទូទៅ របស់គណៈប្រតិភូ លើសមិទ្ធផល សម្រេច បាន គួរឱ្យកត់សម្គាល់ ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ(អ.ស.ប) ជាច្រើន រួមទាំងការអនុញ្ញាត ឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយ ការណ៍ពិសេសនៅកម្ពុជា។

គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជា សម្រេចបាន ក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិ លើទិដ្ឋភាពជាច្រើន ព្រម ទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រ ការងារប្រកបដោយ តុល្យភាព និងស្ថាបនា ដោយពិចារណាផងដែរ ចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។ កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យ នៃការបោះឆ្នោត សកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូត ដល់ជាង ៨៤,៥៩ % ដើម្បីជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោម គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង ចំនួន១៨ ប្រព្រឹត្តទៅ ក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និង យុត្តិធម៌ ។

គណៈប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតប ដោយជោគជ័យ ទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវ សេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត ការផ្តួចផ្តើមកម្មវិធីគាំពារសង្គមជាច្រើន រួមទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាព សាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកា លើវិស័យសង្គម កិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។ កិច្ចខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស ក៏ត្រូវបានទទួល ស្គាល់ ផងដែរ ។

គណៈប្រតិភូខ្លះ បានទទួលស្គាល់វឌ្ឍនភាព និងសមិទ្ធផល សម្រេច បានរបស់កម្ពុជា លើការលើកកម្ពស់តួនាទីស្ត្រី ក្នុងកិច្ចការមុខងារ សារធារណៈ សន្តិភាព និងសន្តិសុខ ការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ គណៈប្រតិភូខ្លះ បានកត់សម្គាល់នូវភាពរស់រវើក និងចំនួនដ៏ច្រើន នៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។

ដោយឡែក គណៈប្រតិភូចំនួន ៩ ផ្សេងទៀត បានចូលរួមក្នុងកិច្ច ពិភាក្សា ខាងលើ ដោយបញ្ចេញមតិទិតៀន អំពាវនាវឱ្យកម្ពុជាលើក កម្ពស់លំហពលរដ្ឋ និងនយោបាយ រួមទាំងការគោរពបន្ថែមទៀត នូវសេរីភាព នៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយ សន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូ ទាំងនោះស្ទើរទាំងអស់ បានស្វាគមន៍ កិច្ចសហប្រតិបត្តិការ ជាបន្ត បន្ទាប់ របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងវឌ្ឍនភាព សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើន វិភាជ ថវិកា សម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ គណៈប្រតិភូ ទាំងនោះ ក៏បានកត់សម្គាល់ ជាវិជ្ជមាននូវកិច្ច ខិតខំ ប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការសហ ប្រជាជាតិ នៅហ្សឺណែវ បានគូសរំលេច នូវចន្លោះខ្វះខាត លើរបាយការណ៍របស់អ្នករាយការណ៍ពិសេស។

សូមអានសេចក្ដីប្រកាសព័ត៌មាន ដូចខាងក្រោមៈ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner