កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ (Video Inside)

ការហាត់ហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិរយៈពេល៤សប្តាហ៍ បានបើកវគ្គរបស់ខ្លួននៅថ្ងៃទី៦វិច្ឆិកានេះ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់។

អគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលត្រូវបានអង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសមួយជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម, ព្រះរាជាណាចក្រថៃឡង់ សាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេល២ឆ្នាំម្តង លើគម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលនេះ។

ការបើកវគ្គហ្វឹកហ្វឺននេះ បានអញ្ជើញចូលរួមដោយ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិលោក ចូសេប ស្ហយអើ Joseph Scheuer និងនាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ លោកឧត្តមសេនីយ៍ឯក ខុ ហាយអូនសុ Koh Hyeon Seok។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី១ ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ សម្រាប់ស្ថាបនាសំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឈន៍ប្រទេសជាតិផង ជាពិសេសដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ads banner