មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងចិន ជួបគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

មេបញ្ជាការកងទ័ពជើងគោកប្រទេសកម្ពុជា និងប្រទេសចិន បានជួបគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ដោយមេដឹកនាំមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំង២បានប្តេជ្ញាពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានប្រាប់សមភាគីរបស់ខ្លួន នូវគោលនយោបាយមិនប្រែប្រួលរបស់កម្ពុជា ដែលបន្តដើរតាមបន្ទាត់នយោបាយ និងគោលគំនិតដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ គឺការគោរពគោលនយោបាយចិនតែមួយ, បន្តពង្រឹងនូវសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ, បន្តកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

ads banner