កម្ពុជានិងចិនពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា (Video Inside)

រដ្ឋសភាប្រទេសកម្ពុជា និងប្រទេសចិន បានបេ្តជ្ញារួមគ្នានៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ជំរុញផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពដែកថែប។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបមួយរវាងប្រធានរដ្ឋសភាសម្តេចធិការធិបតី ឃួន សុដារី និងប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស របស់សាធារណរដ្ឋប្រជាមានិតចិនលោក លូវ ឈីនជៀន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែក គំាទ្រ និងឧបត្ថម្ភដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចចង់ឃើញវឌ្ឍនភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាព និងសុចរិតភាព នៃគម្រោងខ្សែក្រវាត់ និងផ្លូវ និងការជួយសម្រួលដល់ការបន្តរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ”។

ads banner