ព្យាករណ៍អាកាសធាតុ (Video Inside)

ខេត្តភាគឥសានប្រទេសកម្ពុជា ត្រូវគេព្យាករណ៍ថានឹងកាន់តែចុះខ្សោយ នៃកម្រិតធ្លាក់ទឹកភ្លៀងដោយសារកម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ក្នុងកម្រិតមធ្យម និងប្រព័ន្ធសម្ពាធមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើងនិងភាគឦសាន។

ខេត្តមណ្ឌលគិរី ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង និងខេត្ដរតនគិរី អាចនឹងមានភ្លៀងរលឹមតិចតួចតែប៉ុណ្ណោះរវាងពីថ្ងៃទី៧ដល់៨វិច្ឆិកា ខណៈខេត្តត្បូងឃ្មុំ ខេត្ដកំពង់ចាម និងខេត្ដព្រះវិហារ ក៏នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យមដែលអាចគ្របដណ្ដប់ លើផ្ទៃដីពី១០ ភាគរយទៅ២០ភាគរយ។

នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០ភាគរយទៅ៣០ភាគរយ។

នៅតំបន់មាត់សមុទ្ទនោះវិញ ទឹកភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០ភាគរយ ទៅ៣០ ភាគរយ។

ads banner