ទណ្ឌិត ៩០២នាក់ នឹងត្រូវបន្ធូរទោស និងលើកលែងទោសក្នុងខែវិច្ឆិកានេះ (Video Inside)

ទណ្ឌិតចំនួន ៩០២នាក់នៅទូទាំងប្រទេស គ្រោងនឹងត្រូវគេស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ក្នុងខែវិច្ឆិកានេះ។

កម្ពុជាបានកំណត់ឱកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានយ៉ាងហោច៥ដង ក្នុងនោះរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើបណ្តាញសង្គមតេឡេក្រាមបញ្ជាក់ថា កិច្ចពិភាក្សាដើម្បីជួយលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត នឹងធ្វើនៅវេលាថ្ងៃទី៧វិច្ឆិកានេះ។

ការលើកលែងទោស និងបន្ធូរបន្ថយទោសនោះ នឹងមានពីរដំណាក់កាល ក្នុងនោះនៅថ្ងៃទី៩វិច្ឆិកា នឹងមានការសម្រេចលើកលែងទោសទណ្ឌិតចំនួន ៣២នាក់ និង៤៣២នាក់ដទៃទៀត នឹងត្រូវបន្ធូរបន្ថយទោស។ ចំណែកនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នឹងមានការសម្រេចលើកលែងទោសទណ្ឌិតចំនួន ២០នាក់ និង៤១៨នាក់ទៀត នឹងត្រូវបន្ធូរបន្ថយទោស។

ads banner