ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករ ១៥,១៩៤នាក់ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយ បងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់ នៅតាម បណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុន អភិវឌ្ឍន៍ ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤ រោងចក្រផលិតសម្ភារសត្វ ចិញ្ចឹម ចំនួន ២ រោងចក្រកេសកាតុង ចំនួន ២ រោងចក្រផលិត ចំណីសត្វ ចំនួន ២ រោងចក្រផលិតថ្មម៉ាប ចំនួន ១ រោងចក្រកែច្នៃ ស្បែក ចំនួន ១ រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។

នេះគឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner