Apple ជ្រើសរើសឥណ្ឌាជំនួសចិន ក្នុងការផលិតទូរស័ព្ទ iPhone ជំនាន់ក្រោយ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាមេរិកកំពុងស្វែងរកការបង្កើនចំណែកនៃផលិតផលរបស់ខ្លួន ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដល់ ២៥ភាគរយនៅឆ្នាំ២០២៥។

កាសែត Mint ផ្អែកតាមប្រភពពីអ្នកជំនាញចិនម្នាក់ឈ្មោះ Ming Chi Kuo បានចុះផ្សាយថា ក្រុមហ៊ុន Apple ទំនងជានឹងផលិតទូរស័ព្ទ iPhone 7 របស់ខ្លួន ដែលត្រូវបានគេរំពឹងថា នឹងចេញលក់នៅឆ្នាំ២០២៥ នៅក្នុងប្រទេសឥណ្ឌា ជំនួសឱ្យប្រទេសចិន។ នេះជាលើកដំបូងហើយសម្រាប់ក្រុមហ៊ុន Apple ក្នុងការចាប់ផ្តើមបង្កើតទូរស័ព្ទ iPhone ម៉ូដែលថ្មីនៅក្រៅប្រទេសចិន។

បើតាមលោក Kuo ចំណែកនៃទូរស័ព្ទ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌា អាចកើនឡើងដល់ ២០ ទៅ ២៥ភាគរយនៅឆ្នាំ២០២៤ ពី ១២ ទៅ ១៤ភាគរយ នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ប្រសិនបើអ្វីៗដំណើរការល្អ។
ការប្រកាសរបស់អ្នកវិភាគចិនខាងលើនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពី Tata ដែលជាក្រុមហ៊ុនវិនិយោគចម្រុះ មានដូចជារ៉ែ និងដែក ក៏ដូចជាផលិតរថយន្ត, អាវុធ និងគ្រឿងអេឡិចត្រូនិច ហើយក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឥណ្ឌា Air India បានប្រកាសថា ខ្លួននឹងចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone សម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក។

សូមបញ្ជាក់ថា សារព័ត៌មាន Economic Times បានរាយការណ៍កាលពីខែមុនថា Apple អាចនឹងបញ្ចប់ឆ្នាំហិរញ្ញវត្ថុរបស់ខ្លួន ជាមួយនឹងចំណែកទីផ្សារ ៧ភាគរយនៅក្នុងប្រទេសឥណ្ឌា ដែលកន្លងមក ជាទីផ្សារគ្រប់គ្រងដោយប្រព័ន្ធប្រតិបត្តិការ Android។ បើតាមសារព័ត៌មាន Economic Times ការនាំចេញទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌា បានកើនឡើង ៦៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner