សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតា សម្រាប់ កីឡាករ អ្វីដែលសំខាន់ គឺកីឡាករទាំងអស់ បានប្រឹងប្រែង ប្រកួតអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យរៀងៗខ្លួន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ បានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួត។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះតាមបណ្ដាញសង្គមនាយប់ថ្ងៃទី០៦ ខែវិច្ឆុកា ឆ្នាំ២០២៣ ។

សម្ដេច បញ្ជាក់ថា កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN ។

សម្ដេចធិបតី សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព ។

សម្ដេច បានបន្តថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ ។ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។

ជាពិសេស សម្ដេចបានបង្ហាញមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ ព្រំ សំណាង (រុំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner