បេក្ខជនមានបញ្ហាភ្នែកធ្ងន់ធ្ងរ ២នាក់កំពុងត្រូវបានចាប់អារម្មណ៍ នៅក្នុងការប្រឡងបាក់ឌុប

ភ្នំពេញ៖ បេក្ខជន និងបេក្ខនារីចំនួន២រូបដែលមានបញ្ហាភ្នែក ធ្ងន់ធ្ងរ មិនអាចមើលវិញ្ញាសាចម្លងលើក្តារខៀនបាន ត្រូវគណៈ មេប្រយោគ និង អង្គភាព ប្រឆាំងអំពើពុករលួយ ប្រគល់ប្រធាន វិញ្ញាសាឱ្យអាន ហើយបើទោះបីជួបការលំបាកយ៉ាងខ្លាំងក្លា ប៉ុន្តែក៏អាចដំណើរការប្រឡងបានដូចបេក្ខជនដទៃផងដែរ។

ក្រសួងអប់រំបានឱ្យដឹងថា៖បេក្ខជនទាំង២រូបនេះម្នាក់ឈ្មោះ វ័ន្ត ចាន់រ៉ូ នៅបន្ទប់លេខ៦ លេខតុ១៣៩ មានបញ្ហាពិការភ្នែក ប៉ុន្តែ ខិតខំសម្លឹង នឹងបំពេញនូវសន្លឹកកិច្ចការ បើទោះជាពិបាកក្នុងការ មើលក៏ដោយ ។ បេក្ខជនរូបនេះធ្វើការអោនដាក់ភ្នែក ដល់សន្លឹក កិច្ចការទើបអាចមើលឃើញ ។

ដោយឡែកបេក្ខនារីមួយរូបទៀតក៏មានបញ្ហាភ្នែកធ្ងន់ធ្ងរដូចគ្នា។បេក្ខនារីរូបនេះជាបេក្ខនារីស្វៃរិន នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែនឧត្តរមានជ័យលិច។បេក្ចនារីរូបនេះមានបញ្ហាខ្សោយ ភ្នែកធ្ងន់ធ្ងរ(២០០០ដឺក្រេ)។

ក្រោយឃើញលំបាកក្នុងការប្រឡងមិនអាចមើលវិញ្ញាសារចម្លងលើក្តារខៀនបានដូចបេក្ខជនដទៃគណៈមេប្រយោគ និង អង្គភាព ប្រឆាំង អំពើពុករលួយ ប្រចាំមណ្ឌលបានសម្រេចប្រគល់ប្រធាន វិញ្ញាសាដល់បេក្ខនារីរូបនេះសម្រាប់អានតែម្តង។

គួរបញ្ជាក់ថាក្រៅពីបេក្ខជនទាំង២រូបនេះមានបញ្ហាភ្នែកធ្ងន់ធ្ងរ គេក៏ឃើញបេក្ខជនពិការជាច្រើននាក់ផ្សេងទៀតក៏បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣២០២៣ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឬហៅថាបាក់ឌុប ចំនួន២ថ្ងៃគឺថ្ងៃទី៦-៧ខែ វិច្ឆិកា ឆ្នាំ២០២៣ ។

ចំពោះវិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយមាន៧មុខវិជ្ជា ។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់ លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner