ថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី

នីភ្នំពេញ៖ ក្រសួងអប់រំបានធ្វើការបូកសរុបដំណើរការសំណេរ នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដោយក្នុងនេះសរុបមាន បេក្ខ ជន អវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី ។

គួរបញ្ជាក់ថា ក្នុងការដំណើរការសំណេរ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។ ដោយឡែកពេល រសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតី ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំបានឱ្យដឹងថា៖សម្រាប់សរុបថ្ងៃទី១នៃដំណើរការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៧៣២នាក់ ស្រី ៧២៤ នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព ៣៨ ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន ០៤ករណី និងមានបេក្ខជនចំនួន០៣រូប ជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាល។

បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល លើកលែង០៣ករណី។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡង ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគ អាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបាន លទ្ធ ផលល្អក្នុងការប្រឡង។ ដោយឡែកអាកាសធាតុ នៅ មណ្ឌលប្រឡងមួយចំនួនតូចមិនអំណោយផល មានភ្លៀងធ្លាក់ ដោយកន្លែង ។

ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថា៖នៅតាមមណ្ឌល ប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និង របៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និង ទំនួល ខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទ ទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

គួរបញ្ជាក់ថាសម្រាប់ការប្រឡងបាក់ឌុបនាឆ្នាំនេះដែរ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រ ហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner