អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា “ទ្រព្យព្រេងសំណាងរបស់កម្ពុជា”

ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែង និងពិបាកដោះស្រាយ ដែលមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយម ជួនកាលបង្កប់នៅក្នុងនយោបាយ ឬក្នុងសាសនានោះ។

សន្តិភាព កំពុងតែចាក់ឫសយ៉ាងជ្រៅនៅទូទាំងកម្ពុជាក្រោមការការពារ និងពូនជ្រុំយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា។

សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។

#ams1minute

ads banner