ក្រុមគ្រួសារអតីតយុទ្ធជនខេត្តបាត់ដំបងជាង១០០គ្រួសារ ទទួលបាន ស្បៀងបម្រុង ពីនាយឧត្តមសេនីយ៍ គន់ គីម

បាត់ដំបង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គ លេខា ធិកា រ សមាគមអតីតយុទ្ធជនកម្ពុជាកាលពីព្រឹក បានអញ្ជើញចុះជួប សំណេះ សំណាល និងសួរសុខទុក្ខ ចែកអំណោយ និងគ្រាប់ពូជ ដំណាំ តាមរយៈ នៃ កម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ ជូន ដល់ គ្រួសារអតីតយុទ្ធជនកម្ពុជា ដែលកំពុងមានជីវភាពខ្វះខាត និង ងាយរងគ្រោះដោយសារតែទឹកជំនន់ជាង១០០គ្រួសារ ដែលកំពុងរ ស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
មានប្រសាសន៍ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំ នូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន និងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះអតីតយុទ្ធជន ទូទាំង ខេត្តបាត់ដំបង ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងរំលឹកពីគុណសម្បត្តិ របស់អតីតយុទ្ធជនគ្រប់រូបដែលបានធ្វើពលិកម្មតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងពេលដែលប្រទេសជាតិជួបភ្លើង សង្គ្រាមផ្ទៃក្នុងកន្លងមក។
នាយឧត្តមសេនីយ៍ បានថ្លែងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែមានគុណ បំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ពោលគឺសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះបានទេ…។ ដើម្បីជាការតបស្នង ចំពោះគុណបំណាច់ របស់អតីតយុទ្ធជន រាជរដ្ឋាភិបាល កម្ពុជាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូននូវគោលនយោបាយជាច្រើនដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នឡរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាលនិងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន នៅតាមខ្នងផ្ទះនីមួយៗ។
បន្ថែមទៀតនោះនាយឧត្តមសេនីយ៍បានធ្វើការណែនាំដល់ អាជ្ញាធរខេត្តបាត់ដំបង ត្រូវចាត់ចែងរៀបចំផ្ដល់ពាងទឹកនិងភ្ជួររាស់ដី ជូនគ្រួសារអតីតយុទ្ធជនទាំងអស់ ដើម្បីបានដាំដុះបង្កបង្កើនផលនិង ដាំដុះដំណាំផ្សេងៗ ឱ្យបានទាន់ពេលវេលាសម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ របស់ពួកគេ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន)

ads banner