មនុស្សជាង៤០០នាក់ ដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរ និងអបអរ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ

សៀមរាប៖ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាបសហការជា មួយ អាជ្ញាធរជាតិអប្សរា ប្រតិបត្ដិករទេសចរណ៍ ព្រមទាំងសហភាពសហព័ន្្ធ យុវជនកម្ពុជា( ស.ស.យ.ក) អាជីវករ និងក្រុមសិល្បៈចម្រុះចំនួនជាង ៤០០ នាក់ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ បានរួម គ្នាដង្ហែក្បួនបង្ហាញ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បី អបអ រសាទ ព្រឹត្ដិការណ៍ រំលឹកគុណអង្គរ និងអបអរសាទរនៃ ខួប៣ ១ ឆ្នាំរមណីយដ្ឋានអង្គរ បានចុះក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោក ជា ពិសេសធ្វើយ៉ាងណា ឱ្យមានការទាក់ទាញអ្នកទេសចរ។

លោក ហ្វីលីប សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ការដង្ហែក្បួននេះជាលើកទីមួយ ហើយក៏មិនមែន លើក ចុងក្រោយដែរ សម្រាប់ប្រតិបត្ដិករទេសចរណ៍ ដែលនឹងធ្វើសកម្មភាព ក្នុងការចូលរួមបង្ហាញប្រាសាទអង្គរវត្ដឱ្យពិភពលោកស្គាល់កាន់តែច្បាស់ដើម្បីទាក់ទាញអ្នកទេសចរ។

លោកបានបន្ដថា ដើម្បីឱ្យអ្នកទេសចរដំណើរការឡើងវិញ ដូចកាលពី ចុងឆ្នាំ២០១៩ សមាគមទេសចរណ៍ និងប្រតិបត្ដិករទេសចណ៍ នឹង បន្ដធ្វើសកម្មភាពជាបន្ដបន្ទាប់ដើម្បីធ្វើយ៉ាងណាឱ្យមានអ្នកទេសចរអន្ដរជាតិកាន់តែច្រើន មកពីទស្សនាខេត្ដសៀមរាប នាពេលមុខនេះ។
លោក ក៏បានអំពាវដល់ភ្ញៀវទេសចរឱ្យមកទស្សនាខេត្ដសៀមរាប ឱ្យបានកាន់តែច្រើនពិសេសក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៣ចូលឆ្នាំ២០២៤ ខាងមុខនេះ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ អង្គរនិងសារមន្ទីរ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា វិស័យ ឯកជន និងសមាគមទេសចរណ៍ គឺចលករមួយក្នុងការទាក់ទាញ អ្នកទេសចរ មកកាន់រមណីយដ្ឋានអង្គរ ។អ្នកពាក់ព័ន្ធទាំង អស់ត្រូវរួមគ្នា ខិតខំ យកព្រឹត្ដិការណ៍នីមួយៗបង្ហាញដល់អ្នកទេសចរក្នុងពិភពលោក។ លោកបានបន្ដថា នេះជាមោទកភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបាន រួមគ្នានឹកគុណដល់បុព្វបុរសខ្មែរ អតីតអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។លោកក៏បាន ថ្លែងអំណរ គុណដល់អ្នកបម្រើវិស័យទេសចរណ៍ទាំងអស់ ដែលបានចូលរួមអបអរ ក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរនេះបានក្លាយជា ព្រឹត្ដិការណ៍ ប្រចាំឆ្នាំមួយរបស់អាជ្ញាធរជាតិអប្សរា ដែលធ្វើឡើងក្នុង គោល បំណង អបអរសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក កាលពីពីឆ្នាំ១៩៩២មក ក៏ដូចជារំលឹកគុណដល់បុព្វការី ជនជំនាន់មុន និងអតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ។ព្រឹត្ដិការណ៍ឆ្នាំនេះក៏មានការតាំងពិព័រណ៍ បង្ហាញសមិទ្ធផល ការងារ រយ: ពេល២៨ឆ្នាំ ពីការអភិរក្ស និងការអភិវឌ្ឍប្រកបដោយ ចីរភាព របស់អាជ្ញាធរជាតិអប្សរា ព្រមទាំងបង្ហាញពីស្នាដៃសិល្បៈផ្សេងៗដែល ជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ក៏ដូចជាប្រារព្ធពិធី សាសនាផងដែរ៕ ដោយ៖ ស៊ាន សុផាត

ads banner