ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួនប្រាំភូមិ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាបសហការ ជាមួយ អាជ្ញាធរ ស្រុកពួក បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួន ប្រាំភូមិ គឺភូមិកំពងតាយ៉ង ភូមិតាទក ភូមិគោកដូង ភូមិពួកថ្មី និងភូមិ ចំបក់ហែរ ស្ថិតនៅក្នុងឃុំពួក ស្រុកពួកខេត្តសៀមរាប ដោយ មានក្បាលដីសរុបចំនួន ៧៥៤៦ ក្បាល។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ប៊ូ ជុំសម្បត្តិ បានថ្លែងក្នុងពិធីប្រកាសបិទផ្សាយ ជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះជាលទ្ធផលនៃការបំពេញ ការងារ ប្រកបដោយភាពស្វិតស្វាញនិងទទួលខុសត្រូវ។

អភិបាលស្រុកពួក លោក ស៊ីន ចាន់ថុល បង្ហាញនូ វ សេចក្តីសោមនស្ស រីករាយដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដី ខេត្ត បានរៀបចំធ្វើពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ដែលការបិទផ្សាយជា សាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល ១៥ ថ្ងៃ (យោង តាមអនុក្រឹត្យលេខ ១២២ អនក្រ.បក) គឺចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ ដោយគិតរួម ទាំងថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាកដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ វត្តឥស្សារារាម (ហៅវត្តពួក) ។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បី ធានាបាន នូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ផងដែរ៕
ដោយ៖ ស៊ាន សុផាត

ads banner