ស.ស.យ.ក. រៀបចំការប្រគំតន្ត្រី ដើម្បីអបអរថ្ងៃកំណើត ខួបទី៤៥ឆ្នាំ

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការនៃការប្រគំតន្ត្រី ក្រោមប្រធានបទ «កម្ពុជា ក្នុងបេះដូងខ្ញុំ» ដើម្បីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. នៅពហុកីឡដកឋានជាតិ អូឡាំពិក នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។

នៅក្នុងការប្រគំតន្ត្រី ក្រោមប្រធានបទ «កម្ពុជា ក្នុងបេះដូងខ្ញុំ» មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួមនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកយ៉ាងច្រើនកុះករ ព្រមជាមួយនឹងស្នាមញញឹម ដើម្បីទទួលយកភាពសប្បាយរីកាយ ក៏ដូចជាទស្សានាស្ដង់ពិព័រណ៍អាហារ និងពិព័រណ៍សមិទ្ធផល ស.ស.យ.ក. នៅតាមបណ្ដាខេត្ត ដែលរៀបចំឡើងដើម្បីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner