កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ

ព្រះសីហនុ៖ កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌល ឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេច បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើផែនការមេមួយ ដើម្បីសម្របសម្រួលសម្រាប់ផែរបស់កម្ពុជា ជាពិសេស កំពង់ផែទឹកប្រៃ ខេត្តព្រះសីហនុ ដើម្បីរៀបចំជាយុទ្ធសាស្ត្រប្រទាក់ ក្រឡាគ្នាទៅវិញទៅមក ដើម្បីឲ្យផែនៅកម្ពុជាមានដំណើរការល្អ ហើយផែនៅខេត្តព្រះសីហនុគឺជាផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មពិភពលោកនឹងតំបន់ ជាផែមជ្ឈមណ្ឌល Logistics តំបន់តែម្ដង មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ។

សម្តេចបន្តថា ម្សិលមិញ សម្តេច ក៏បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដើម្បីសិក្សាអំពីកាគ្រប់គ្រង និងអភិវឌ្ឍន៍ផែទឹកសាបនៅកម្ពុជាផងដែរ ៕អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner