ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ ការជម្នះរបស់សម្តេចតេជោ ទទួលនាវាទេសចរណ៍ Westerdam គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបាន

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានឱ្យដឹងថា អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឱ្យចូលចត ក្រោមហេតុផលមេរោគកូវីដ-១៩។

ទន្ទឹមមានបណ្តាប្រទេសមួយចំនួនគេបានបដិសេធ ពេលនោះហើយ វាគឺជារឿងមិនគួរឱ្យជឿសម្រាប់ពិភពលោក ដែលថា កម្ពុជាតូច បេះដូងធំ! លោកបន្តថា ក្រោយពីរការសម្រេចចិត្តជម្នះរបស់សម្តេចតេជោ ដែលពិភពលោកកំពុង ស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៦ បានអនុញ្ញាតឱ្យនាវា MS Westerdam ដោយគ្មានការស្ទាក់ស្ទើរ ចូលចតដល់កំពង់ផែក្រុងព្រះសីហនុ។ ពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែកជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យនាវានេះ បានចូលចតក្នុងប្រទេសកម្ពុជា បថ្ថែមទាំងធ្វើការទំនុកបម្រុងកន្លែងស្នាក់នៅ ម្ហូបអាហារ ថែរទាំសុខភាព ថ្នាំសង្កូវ ជាដើម។ ពិសេសសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឱ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជា (ប្រទេសតូចតែបេះដូងធំ)។

លោក ហេង សំណាង បានថ្លែងទៀតថា «យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគត្តិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប»
ដោយ៖ពលជ័យ

ads banner