រដ្ឋមន្រ្តីក្រសួងការងារ៖ ការដាក់ផ្ទាំង “Tourist Visa, Employment is not permitted” នៅច្រកអន្តរជាតិ ជាការពួតដៃរួមគ្នាទប់ ស្កាត់ការ ជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្នអ្នកធ្វើដំណើរចេញ ចូលតាមច្រកអន្តរជាតិនឹង បានឃើញផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា “ទិដ្ឋាការទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅ ប្រទេស កម្ពុជា បានទេ”។ ផ្ទាំងបម្រាមនេះធ្វើឡើងរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ ក្នុងន័យសហការគ្នាទប់ ស្កាត់បទ ល្មើស ជួញដូរមនុស្សមកកាន់កម្ពុជា ។

លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើមចម ដែល ធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើរ របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈទៅកាន់ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយក ដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។

បន្ថែមលើសំណើរនេះរដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា “នេះជា យន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការរបស់គាត់មិនត្រូវបាន អនុញ្ញាតឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់ ជា ពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលីសអន្តោប្រវេសន៍ដែល នៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង”។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ពន្យល់ថា ការធ្វើបែបនេះ ដើម្បីកុំឱ្យ ឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេសមកធ្វើការ នៅប្រទេស កម្ពុជា ដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅ ជនរងគ្រោះថាជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ ពីឆន្ទៈនិងគោលបំណងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឱ្យបាន ទាំងស្រុង នូវបទល្មើសនេះនាពេលអនាគតបើទោះណា បញ្ហានេះត្រូវការពេល វេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕
ដោយ៖ដេប៉ូ ,រូបថត ក្រសួងការងារ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner