ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៤ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់ ប្រើប្រាស់ ១៤ករណី ឃាត់ ៣២នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៩០,៦៣ក្រាម និង២៣កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៣៧,៦២ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕