ក្រុមហ៊ុន Meta ប្រកាសពីប្រកាសចំណេញ ១៤ពាន់លានដុល្លារ ក្នុងពេល ៣ខែ

ក្រុមហ៊ុន Meta ដែលគេស្គាល់ថា ជាក្រុមហ៊ុនបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីប្រាក់ចំណេញចំនួន ១៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ ខែចុងក្រោយ នៃឆ្នាំ២០២៣ ជាការចំណេញលើសពីការព្យាករណ៍របស់អ្នកវិភាគ។

ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា «យើងមានត្រីមាស ដ៏ល្អ ខណៈដែលសហគមន៍ និងអាជីវកម្មរបស់យើងបន្តរីកចម្រើន» ។ លោក Zuckerberg បាននិយាយទៀតថា «យើងបានធ្វើឱ្យមានការរីកចម្រើនជាច្រើន លើចក្ខុវិស័យរបស់យើង សម្រាប់ការជឿនលឿនទៅលើ AI ឬ បញ្ញាសិប្បនិម្មិត និង ប្រព័ន្ធអ៊ីធឺណែតអនាគត Metaverse»។

ជាមួយគ្នានេះ ភាគហ៊ុន Meta បានកើនឡើងច្រើនជាង ១២ ភាគរយ ពោលគឺដល់ ៤៤៥ ដុល្លារ ក្នុងការជួញដូរទីផ្សារ។

ការរាយការណ៍ពីប្រាក់ចំណូលនេះបានកើតឡើង ស្របពេលដែលសហស្ថាបនិក Zuckerberg ទើបតែបង្ហាញខ្លួនផ្តល់សក្ខីកម្ម នៅមុខស្ថាប័ននីតិបញ្ញត្តិ ទាក់ទងនឹងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមអ៊ីនធឺណិត។ ការណ៍នេះធ្លាប់ត្រូវបានអ្នកវិភាគទម្លាក់ការព្យាករណ៍ពីប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ កន្លងមក។

ក្នុងរយៈពេល៣ខែចុងក្រោយ នៃឆ្នាំ២០២៣ ទាក់ទងនឹងការចំណេញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Titan បានតាមពីក្រោយក្រុមហ៊ុន Meta។ រីឯ Instagram វិញ បាននិយាយថា ប្រាក់ចំណូលបានកើនឡើងដល់ ៤០.១ ពាន់លានដុល្លារ ក្នុងត្រីមាសនោះ ខណៈដែលមនុស្សប្រហែល ៣.១ ពាន់លាននាក់ បានប្រើប្រាស់បណ្តាញសង្គមមួយនេះ ជាប្រចាំខែ៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner