អង្គការ WHO៖ ជំងឺមហារីកនឹងកើនឡើងយ៉ាងខ្លាំង ខណៈដែលសាច់ក្រហម គ្រឿងស្រវឹង គឺជាដើមហេតុ
បរទេស៖ ទីភ្នាក់ងារជំងឺមហារីករបស់អង្គការសុខាភិបាលពិភពលោក ហៅកាត់ WHO បានព្រមានថា របៀបរបបនៃការរស់នៅ ខាងប៉ែកបស្ចិមប្រទេស មានដូចជា កំណើននៃការទទួលទានសាច់ក្រហម និងគ្រឿងស្រវឹង ជាដើម កំពុងរួមចំណែក ដល់ការកើនឡើង នៃជំងឺមហារី។
មន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ WHO លោកវេជ្ជបណ្ឌិត Andre Ilbawi បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រព័ន្ធសុខភាពនៅប្រទេសខ្លះ ត្រូវបានរៀបចំតិចតួចបំផុត សម្រាប់ដោះស្រាយបញ្ហាកំណើនទ្វេដង នៃជំងឺមហារី» ដោយលោកចង់សំដៅលើមន្ទីរពេទ្យ សេវាកម្មព្យាបាល និងសម្ភារម៉ាស៊ីនទំនើបៗ សម្រាប់ព្យាបាលជំងឺ សុទ្ធតែត្រូវបង្កើនទ្វេដងដែរ ទើបអាចឆ្លើយតបបាន ក៏ប៉ុន្តែ លោកបន្ថែមទៀតថា ការចំណាយទៅលើរឿងនេះ ក៏កាន់តែច្រើនដែរ។
លោកបានប្រាប់អ្នកសារព័ត៌មាន អំពីការព្រមានបែបនេះ ស្របពេលដែលទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក ហៅកាត់ IARC របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី១ ខែកុម្ភៈ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ចំនួនករណីមហារីកថ្មីៗ នឹងកើនឡើងដល់ជាង ៣៥លាននាក់ នៅឆ្នាំ២០៥០ ដែលនឹងមានកំណើន ៧៧ភាគរយ បើធៀបនឹងករណីសរុបនៅឆ្នាំ២០២២។ ប្រភពបានបន្តថា កត្តាធំៗ ដែលនាំឲ្យមានកំណើននេះ ត្រូវបានស្តីបន្ទោសលើបញ្ហាគ្រឿងស្រវឹង ភាពធាត់ដោយសារអាហារ ព្រមទាំងថ្នាក់ជក់ និងការបំពុលខ្យល់ ជាដើម។
គេក៏បានឲ្យដឹងដែរថា បណ្តាប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុត អាចនឹងបំបែកកំណត់ត្រាខ្លាំងបំផុតដែរ។ ប្រទេសទាំងនោះសុទ្ធតែអាចនឹងមានករណីមហារីកថ្មីៗ រហូតដល់ទៅ ៤.៨នាក់ នៅឆ្នាំ២០៥០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
