អគាររង់ចាំនិងក្រោយសម្រាលនៅមណ្ឌលសុខភាពស្រុកកំរៀង នឹងជួយដល់ ស្រ្តី និងទារក នូវអត្រាគ្រោះថ្នាក់

បាត់ដំបង៖អគាររង់ចាំមុន និងក្រោយសម្រាលនៅមណ្ឌល សុខភាព កំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកសាងឡើងដោយ ការចូល រួមពីសប្បុរសជនបានសម្ពោធកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈចំថ្ងៃទិវា នៃក្តីស្រឡាញ់ ។អគារនេះមួយខ្នង មានបួនបន្ទប់, បណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹងប្រវែងប្រាំមួយម៉ែត្រដោយចំណាយថវិកាប្រមាណ ៣៥ ០០០ដុល្លារអាមេរិក។

វិស័យសុខាភិបាលនៅខេត្តបាត់ដំបង មានការរីកចម្រើនគួរកត់ សម្គាល់។ក្នុងនោះមន្ទីរពេទ្យបង្អែកកម្រិតស្ដង់ដា មានចំនួនប្រាំពីរ កន្លែង, មណ្ឌលសុខភាព ៨២កន្លែង និងប៉ុស្តិ៍សុខភាពីរកន្លែង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធបានថ្លែងអំណរចំពោះសប្បុរសជនជិតឆ្ងាយ
ដែល ចូលរួមបរិច្ចាគធនធានកសាងសមិទ្ធផលក្នុងវិស័យសុខាភិបាល។លោកថា អគារថ្មីនេះពិតជារួមចំណែកបញ្ចៀសនូវគ្រោះថ្នាក់ សម្រាប់ ស្រ្តីសម្រាលកូន។
ឯកឧត្តមបានទាញចំណាប់អារម្មណ៍អ្នកចូលរួមថា ក្នុងឆ្នាំ២០២៣ កន្លងទៅនៅទូទាំង ខេត្តបាត់ដំបង គឺមានស្រ្តីប្រាំបួននាក់បាន មរណភាព ក្នុងអំឡុងពេលសម្រាលនិងកុមារមរណភាពក្រោយ ពេលសម្រាលមាន ចំនួន៧៤នាក់។ លោកបញ្ជាក់ថា ទោះជាចំនួន នេះកំពុងមានការធ្លាក់ចុះច្រើនបើប្រៀបធៀបពីអតីតកាលក៏ដោយ ក៏វានៅតែជាសញ្ញា មួយគួរឱ្យ ព្រួយបារម្ភ និងត្រូវខិតខំបន្ត ការយក ចិត្តទុកដាក់បន្ថែមទៀត។

ឯកឧត្តមអភិបាលបានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសស្រ្តីមានផ្ទៃពោះត្រូវតែមក ទទួលសេវានៅមណ្ឌល សុខភាព ដែលក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះនៅទីនោះទាំងមន្ត្រីនិងបុគ្គលិក សុទ្ធតែមានជំនាញវិជ្ជាជីវៈ ក្នុងការផ្តល់ សេវាពិនិត្យនិងព្យាបាល ច្បាស់ លាស់។
ឯកឧត្តម សុខ លូ ក៏បានដាស់តឿនដល់មន្រ្តី និង បុគ្គលិកសុខា ភិបាល ទាំងអស់នៅទីនោះ ត្រូវខិតខំពង្រឹងសមត្ថភាព របស់ខ្លួន និង
ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner