ចិនខឹងសម្បារជាខ្លំាង និងជំរុញឱ្យសហរដ្ឋអាម៉េរិកលុបចោលគម្រោងលក់សព្វាវុធ ទៅកាន់តៃវ៉ាន់ជាបន្ទាន់

ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានចេញមុខទទូចឲ្យសហរដ្ឋអាម៉េរិកលុបចោលគម្រោងលក់សព្វាវុធឲ្យទៅកោះតៃវ៉ាន់ជាបន្ទាន់ ហើយថែមទាំងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ផងដែរ។

ប្រតិកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបចំពោះគម្រោងលក់សព្វាវុធទំហំ២,២ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងរថក្រោះ M1A2 Abram និងមីស៊ីលកម្ទេចយន្តហោះ Stinger ផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង បានលើកឡើងថា ចិនស្នើឱ្យអាម៉េរិកលុបចោលវិញនូវគម្រោងលក់សព្វាវុធផ្សេងៗទៅឲ្យតៃវ៉ាន់ និងកាត់ផ្តាច់ចំណងទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ ដើម្បីជៀសវាងការបំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគី ក៏ដូចជាសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner