អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់បានជាង ៧៥ភាគរយ (Video Inside)

អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល សម្រេចការសាងសង់ជាង ៧៥% ហើយ ក្នុងដំណាក់កាលទីមួយរបស់ខ្លួន។

រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានថ្មី ក្នុងដំណាក់កាលទី១នេះ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥។

លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទឹកប្រាក់វិនិយោគ ១ពាន់ ៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុនទាំងមូល។

កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣ រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាព្រលានយន្តហោះអន្តរជាតិទី៤ របស់កម្ពុជា ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះធំ ខ្នាត 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងជាព្រលានអាចឲ្យប្រភេទយន្តហោះធុនយក្ស Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ads banner