សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ, ការមិនទៅចូលរួមគឺជាសិទ្ធិពេញលេញរបស់កម្ពុជា មិនធ្វើតាមការបង្គាប់របស់ចិនឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ, ការមិនទៅចូលរួមគឺជាសិទ្ធិពេញលេញរបស់កម្ពុជា មិនធ្វើតាមការបង្គាប់របស់ចិនឡើយ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ, ការមិនទៅចូលរួមគឺជាសិទ្ធិពេញលេញរបស់កម្ពុជា មិនធ្វើតាមការបង្គាប់របស់ចិនឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News រសៀលថ្ងៃទី៧ ខែមិថុនា ២០២៤នេះថា «វានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយទៅជាការប្រមាថមួយចំពោះនយោបាយបរទេសរបស់កម្ពុជា ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន។ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះបន្ថែមថា «ការមិនទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកលរបស់កម្ពុជា គឺជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាសុទ្ធសាធ, កម្ពុជា មិនត្រូវចិនរារាំងមិនឱ្យចូលរួមទេ ហើយចិនក៏មិនធ្វើរឿងបែបនេះដាក់ចំពោះកម្ពុជាដែរ»។ «ការមិនទៅចូលរួមរបស់កម្ពុជា វាក៏នឹងក្លាយទៅជាកំហុសដ៏ធំមួយរបស់អ្នកវិភាគនយោបាយមួយចំនួន ឬមេដឹកនាំណាមួយដែលតែងតែចាត់ទុកថា ចិនមកធ្វើចលនារារាំងកម្ពុជា មិនឱ្យទៅចូលរួម។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើចិនចង់ធ្វើរឿងបែបនេះដាក់កម្ពុជា ចិនក៏គ្មានលទ្ធភាពដើម្បីរារាំងកម្ពុជា មិនឱ្យចូលរួមដែរ» នេះបើយោងតាមប្រសាសន៍បញ្ជាក់បន្ថែមសម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា។

អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កាត់ធ្ងន់ថា «អ្វីដែលជាការកត់សម្គាល់របស់កម្ពុជា និងចោទសួរថា តើលទ្ធផលនៃកិច្ចប្រជុំកំពូលនេះវានឹងទៅដល់ណា? បើសិនជាកិច្ចប្រជុំកំពូលនេះនៅត្រឹមតែថ្កោលទោសរុស្ស៉ី ដែលភាគីសំខាន់គឺ រុស្ស៉ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមដោះស្រាយ តើកម្ពុជាមានការចាំបាច់ដើម្បីចូលរួមធ្វើអ្វី ដែលវាគ្រាន់តែជាការបង្កើនអរិភាពបន្ថែមទៀតនោះ»។

សូមជម្រាបថា យោងតាមសារព័ត៌មានបរទេស បានចេញផ្សាយថា មេដឹកនាំពិភពលោកជាច្រើន ជាង១០០ប្រទេស ត្រូវបានអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ក្នុងនោះប្រទេសអឺរ៉ុបជាច្រើន នឹងចូលរួមបូករួមទាំងអាមេរិក (អនុប្រធានាធិបតី Kamala Harris ចូលរួម), ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមទេ, ចំណែកចិនប្រកាសថា មិនចូលរួម។ ចំណែកប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួនបានបញ្ជាក់អំពីការចូលរួមរបស់ខ្លួនរួចហើយ គឺទីម័រឡេស្ត, ហ្វីលីពីន, សិង្ហបុរី និងថៃ។ ចំណែកប្រទេស ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម ប្រ៊ុយណេ និងឡាវ មិនទាន់បញ្ជាក់នៅឡើយ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា