សំណុំប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណុំប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន

សំណុំប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិ ចំនួន១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដោយដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបើកសវនាការចំនួន៥លើក។

Advertisement

មេក្លោង និងសកម្មជនមាតាធម្មជាតិ ទាំង១០នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមានដូចជា៖ ១. ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន ២. ឈ្មោះ យឹម លាងហ៊ី ៣. ឈ្មោះ ស៊ុន រដ្ឋា (ស្រី) ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល នឹងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។

ចំណែកសកម្មជន ៧នាក់ផ្សេងទៀតដាក់ពន្ធនាគារ ៦ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ រួមមាន៖ ១. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ ២. ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ ៣. ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ ៤. ឈ្មោះ លី ចាន់ដារ៉ាវុត ភេទ ប្រុស អាយុ ២១ឆ្នាំ ៥. ឈ្មោះ ពក ខើយ ភេទ ប្រុស អាយុ ២៥ឆ្នាំ ៦. ឈ្មោះ ប៉ិញ ពិសិដ្ឋ និង៧. ឈ្មោះ រី រក្សា៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា