ចាប់គ្រឿងញៀនជាង ២០០គីឡូក្រាម និងជនជាតិចិន ២នាក់នៅរាជធានី (Video Inside)

សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម និងចាប់ជនសង្ស័យជាតិចិន ២នាក់ ក្នុងការបង្ក្រាបមួយ នៅក្នុងភូមិសាស្ត្ររាជធានី។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនៅថ្ងៃនេះថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យជាតិចិន ២នាក់ដទៃទៀត ដែលរត់គេចខ្លួនក្នុងការបង្ក្រាប ២កន្លែងផ្សេងគ្នា នៅម្តុំស្ពានកោះនរា និងជិតស្តុបបូកគោ។

ជនសង្ស័យចិនទាំង ២នាក់ និងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។

ads banner