បាក់ដើមឈើចំណាស់ក្នុងបរិវេណអង្គរធំ សង្កត់ស្លាប់ម្នាក់ និងរបួសបីនាក់ (Video Inside)

ដើមឈើចំណាស់ នៃសម័យបុរាណមួយដើម ក្នុងបរិវេណអង្គរធំ នៃខេត្តសៀមរាប បានបាក់រលំដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបីនាក់រងរបួស។

ហេតុការណ៍បាក់ដើមឈើនៅចំណុចក្លោងទ្វារទន្លេអុំ បានកើតឡើងវេលាល្ងាចម៉ោង ៥និង៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខណៈមេឃធ្លាក់ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់។

ដើមឈើនោះ បានបាក់មកលើមនុស្សបួននាក់ ធ្វើដំណើរតាមរ៉ឺម៉ក ក្នុងនោះអ្នកបើករ៉ឺម៉កបានស្លាប់ និងបីនាក់ទៀតរងរបួស។

ads banner