បង្ហាញពីលទ្ធផលបឋមក្រោយពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅទីតាំងរបស់មនុស្សរស់នៅកាលពីសម័យបុរាណ ក្នុងរាជធានីកោះកេរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់បានធ្វើកំណាយសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ និង បានរៀបចំបទបង្ហាញ អំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា និងវិធីសាស្រ្តវិភាគ អំពីទីតាំង មនុស្សរស់នៅបុរាណ ក្នុងរាជធានីកោះកេរ ដែលមានទីតាំងនៅចន្លោះប្រាសាទធំ និងអណ្តូងព្រេង។

ក្រសួងវប្បធម៌បានឱ្យដឹងនៅយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ថា ការរៀបចំបទបង្ហាញនេះធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនេះគេឃើញមានការ​សម្របសម្រួលពីសំណាក់ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមានការចូលរួមធ្វើបទបង្ហាញដោយលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោកបណ្ឌិត William Christopher Carleton និងលោកបណ្ឌិត David John Brotherson មកពីវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់ សមាសភាពចូលរួមសរុប២០រូប។

ប្រភពដដែលនេះបានបញ្ជាក់ដែរថាការរៀបចំបទបង្ហាញនេះមានគោលបំណង ដើម្បីចែករំលែកចំណេះដឹងជូនដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញ អាជ្ញាធរជាតិព្រះវិហារយល់ដឹងបន្ថែមអំពីការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា វិធីសាស្រ្តវិភាគលើទីតាំងមនុស្សរស់នៅ និងបរិស្ថានវិទ្យាសម័យបុរាណ តាមរយៈវត្ថុសិល្បៈ(កុលាលភាជន៍…) សំណាកធ្បូង លម្អងផ្កា និងសណាកដីដែលយកទៅវិភាគក្នុងមន្ទីរពិសោធន៍ដើម្បីដឹងអំពីអាយុកាល ប្រភេទសត្វ និងរុក្ខជាតិ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner