បេស្បលហ្វាយ បន្តផ្សព្វផ្សាយប្រជាប្រិយភាពមុនលិគផ្លូវការនឹងមកដល់​នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ កីឡាបេស្បលហ្វាយដែលជាកីឡាប្រជាប្រិយភាពមួយនៅអន្តរជាតិ ទើបតែ​នាំចូលមកដល់ប្រទេសកម្ពុជា តាមរយៈសហព័ន្ធកីឡាបេស្បល​និង​សហ្វប្បលកម្ពុជា កំពុងតែបន្តបេសកម្មផ្សព្វផ្សាយ ដើម្បីពង្រឹងការត្រៀមឱ្យកាន់តែ​ប្រសើរ មុនការប្រកួតបេស្បលហ្វាយលិគលើទី១ ចូលមកដល់នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក ចាប់ផ្តើមពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤។

លោក ឆែម តារ៉ា ប្រធាន សហព័ន្ធកីឡាបេស្បល និងសហ្វប្បលកម្ពុជា បានគូស​បញ្ជាក់​ឱ្យដឹងដែរថា មុននឹងការប្រកួតលិគផ្លូវការចូលមកដល់ សហព័ន្ធនឹងរៀប​ចំការ​ប្រកួតមិត្តភាព ឬព្រីស៊ីសិន ចំនួន១២ប្រកួត ខណៈពេលនេះ គឺបានរៀបចំរួច​រាល់ចំនួន៤ប្រកួតហើយ។

លោក ឆែម តារា បានអះអាងថា ការប្រកួតមិត្តភាពនេះ សហព័ន្ធរៀបចំឡើង ដើម្បីជាការពង្រឹងសមត្ថភាពកីឡាករកីឡាការិនីឱ្យត្រៀមខ្លួនបានកាន់តែប្រសើរ នូវពេលការប្រកួតលិគផ្លូវការមកដល់ ការប្រកួតនឹងប្រព្រឹត្តិទៅមានភាពស្វិត​ស្វាញល្អមើល ធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តជាមួយប្រភេទកីឡាថ្មីមួយនេះ។

សម្រាប់ការប្រកួតមិត្តភាពតាមបណ្តាសាលាអន្តរជាតិ និងផ្សារទំនើប មុនការប្រកួត​ផ្លូវការ ជាការផ្សព្វផ្សាយមួយ ដល់យុវជ និងយវនារី ឱ្យងាកមកចាប់អារម្មណ៍​លេងកីឡា ជៀសឆ្ងាយអំពីអំពើរឧបាយមុខផ្សេងៗដែលនាំឱ្យមាន​ការលំ​បាក​ដល់គ្រួសារនិងសង្គមជាតិ។ ជាមួយគ្នានេះ ការប្រកួតនេះ ក៏ជាការបង្ហាញ​អំពីការលើកស្ទួយយកចិត្តទុកដាក់ចំពោះតម្លៃស្រ្តី និងពង្រឹងទាំងកីឡាករ​និង​កីឡាការិនីឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយនៃការប្រកួតអន្តរជាតិនៅខែ វិច្ឆិកា ឆ្នាំ២០២៤ និង ប្រកួតអន្តរជាតិនៅឆ្នាំ ក្រោយបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាពនេះ តាមការគ្រោងទុកនឹងរៀបចំ១២ប្រកួត មុនការប្រកួតលីគផ្លូវការ គ្រោងធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០២៤ ខណៈមកដល់ពេលនេះ គឺដំណើរការបាន៤ប្រកួតហើយ និងនៅសល់៨ប្រកួតទៀត និងបន្តធ្វើនៅតាមសាលាអន្តរជាតិនិងផ្សារទំនើប៕

រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner