ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនពិការ

កំពង់ធំ៖គ្រួសារសពលោកពលបាលឯក ជន់ លីម អតីតយុទ្ធជនអតីត​ពិការ កាលពីថ្ងៃទី៨ ខែសីហា​បានទទួលថវិកា​បេឡាមរណៈ​សង្គ្រោះ​បួន​លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែល​ពួកគាត់កំពុងរស់នៅភូមិថ្មីដីសម្បទានសង្គមកិច្ច នៃភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អតីតយុទ្ធជនរូបនេះបម្រើការងារនៅអង្គភាពយោធាស្រុកសន្ទុក និងបានពិការដោយសារសង្គ្រាម នៅដើមឆ្នាំ១៩៩៨។ លោកបាន​ទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគម​អតីតយុទ្ធជនខេត្តកំពង់ធំ ជាមួយនឹងការប្រគល់ថវិកា ក៏បានចូលរួម
រំលែកទុក្ខជាមួយគ្រួសារសព និងបានសម្ដែងនូវការដឹងគុណចំពោះការ​ចូលរួមការពារមាតុភូមិដ៏អង់អាចក្លាហានរបស់លោក ជន់ លីម។
ចំណែកអំណោយមនុស្សធម៌របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត មាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕

ដោយ៖ ប៊ុន រដ្ឋា

ads banner