កម្លាំងងអធិការដ្ធានរដ្ធបាលជលផលមេគង្គសហការជាមួយកំលាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចាប់បានរថយន្តដឹកកូនត្រីចម្រុះចំនួន ៣០កាន ស្មើ ៦០០គ.ក

(ខេត្តកំពង់ចាម)៖ កម្លាំងងអធិការដ្ធានរដ្ធបាលជលផលមេគង្គសហការជាមួយ​កំលាំង​ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សាវជ្រាវបង្ក្រាបឈ្មួញ​ដឹកកូនត្រីនុយ​ថ្ងៃសុក្រទី ០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤ទៀបភ្លឺ កំលាំងអធិការដ្ឋាន​រដ្ឋបាលជលផលមេគង្គ ដោយ​មានការចូលរួមជាមួយខណ្ឌរដ្ឋបាល​ជលផល​កំពង់ចាម បានចុះបង្ក្រាប​បទ​ល្មើស​ដឹកជញ្ជូនកូនត្រីនៅចំនុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

លទ្ធផល ដែលបង្ក្រាបបានរួមមាន ៖ ១.ឃាត់ចាប់​រថយន្ត pick upម៉ាកNISAN NAVARAពាក់ផ្លាកលេខកំពង់ចាម 2B-5163 ដឹកកូនត្រីចម្រុះចំនួន ៣០កានស្មើ ៦០០គ.ក រីឯជនល្មើស​បានរត់​គេច​ខ្លួនចូលព្រៃបាត់ សមត្តកិច្ចបានអោយដឹងថា ដោយសារតែមេឃងងឹតនិងក្នុងព្រៃ​មានទឹកកម្លាំងសមត្តកិច្ចប្រដេញតាមជនល្មើស​មិនទាន់ ចំណែកវត្ថុតាងរឹបអូសខាង​លើជំនាញជលផលបានបញ្ជូនមកខណ្ឌរដ្ឋបាល​ជលផលកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ដោយ ៖ លី ពៅ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner